ឪពុកដែលច្រៀងបំពេរកូន
មុនពេលខ្ញុំ និងភរិយារបស់ខ្ញុំមានកូន គ្មាននរណាប្រាប់យើងថា ការច្រៀងចម្រៀងឲ្យក្មេងៗស្តាប់ មានសារៈសំខាន់ប៉ុណ្ណាទេ។ សព្វថ្ងៃនេះ កូនទីមួយមានអាយុ១០ឆ្នាំ កូនទីពីរមានអាយុ៨ឆ្នាំ ហើយកូនទី៣ អាយុ៦ឆ្នាំ។ ប៉ុន្តែ ពួកគេទាំងបី សុទ្ធតែពិបាកចូលគេង ពីព្រលប់។ រៀងរាល់យប់ ខ្ញុំនិងភរិយាខ្ញុំ បានដាក់វេណគ្នា បំពេរពួកគេ។ ពួកគេកាន់តែឆាប់គេងលក់ កាន់តែល្អ។ តាំងពីដើមមក ខ្ញុំបានចំណាយពេលជាសរុប រាប់រយម៉ោង ច្រៀងរហឹមៗ ឲ្យពួកគេឆាប់គេងលក់។ ប៉ុន្តែ ពេលដែលខ្ញុំច្រៀងឲ្យកូនៗយើងគេង ជារៀងរាល់យប់ អ្វីដែលអស្ចារ្យនោះ គឺការច្រៀងបំពេរនេះ បានជួយឲ្យខ្ញុំមានចំណងនៃសេចក្តីស្រឡាញ់កាន់តែជ្រាលជ្រៅ ចំពោះពួកគេ លើសក្តីស្រមៃរបស់ខ្ញុំ។
តើអ្នកដឹងទេថា ព្រះគម្ពីរបានពិពណ៌នាថា ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ ក៏កំពុងតែច្រៀងបំពេរកូនៗរបស់ទ្រង់ផងដែរ? ពេលដែលខ្ញុំគិតអំពីការដែលខ្ញុំច្រៀងឲ្យកូនខ្ញុំស្តាប់ ខ្ញុំក៏បាននឹកចាំ អំពីការដែល ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ បានបញ្ចេញព្រះសូរសៀងច្រៀង សម្រាប់រាស្រ្តទ្រង់។ នៅចុងបញ្ចប់នៃកណ្ឌគម្ពីរសេផានា មានសេចក្តីចែងថា ទ្រង់នឹងមានសេចក្តីរីករាយអរសប្បាយចំពោះឯង ទ្រង់នឹងសំរាកក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ ក៏នឹងអរសប្បាយនឹងឯង ដោយសំឡេងច្រៀង(៣:១៧)។
កណ្ឌគម្ពីរនៃបទទំនាយ របស់ហោរាសេផានា ច្រើនតែដាស់តឿន អំពីការជំនុំជម្រះរបស់ព្រះជាម្ចាស់ ដែលនឹងធ្លាក់មកលើអ្នកដែលបដិសេធទ្រង់។ ប៉ុន្តែ បទគម្ពីរនេះមិនបានចប់តែប៉ុណ្ណេះទេ។ លោកសេផានាមិនបានសរសេរបញ្ចប់ បទគម្ពីររបស់គាត់ ដោយនិយាយអំពីការជំនុំជម្រះនោះឡើយ តែបានពិពណ៌នាថា…
ការដើរតាមផ្លូវរបស់ព្រះជាម្ចាស់
មានពេលមួយ ខ្ញុំបានធ្វើដំណើរជាមួយគ្រួសារខ្ញុំ ក្នុងចំណោមហ្វូងមនុស្សជាច្រើន។ ខ្ញុំក៏បានប៉ះស្មាកូនប្រុសខ្ញុំ ហើយប្រាប់គាត់ថា យើងត្រូវដើរតាមផ្លូវនេះ ទើបតាមទាន់ម្តាយ និងប្អូនស្រីគាត់ ដែលនៅខាងមុខយើង។ ខ្ញុំបានធ្វើដូចនេះកាន់តែញឹកញាប់ ខណៈពេលដែលពេលវេលាកាន់តែរំគិលទៅមុខ នៅក្នុងសួនកម្សាន្ត ដែលក្រុមគ្រួសារខ្ញុំកំពុងចូលទស្សនា។ គាត់ក៏បានចាប់ផ្ដើមធុញ ហើយកាន់តែងាយបែកអារម្មណ៍។ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាគាត់ មិនព្យាយាមដើរតាមពួកគេ?
បន្ទាប់មក ខ្ញុំក៏បានសួរខ្លួនឯងវិញថាតើខ្ញុំបានធ្វើដូចគាត់ ប៉ុន្មានដងហើយ? តើមានពេលប៉ុន្មានដងហើយ ដែលខ្ញុំបានងាកបែរចេញពីការដើរតាម ហើយស្ដាប់បង្គាប់ព្រះ ដោយធ្លាក់ក្នុងការល្បួង ដែលនាំខ្ញុំឲ្យដេញតាម អ្វីដែលខ្ញុំចង់បាន ជាជាងស្វែងរកផ្លូវទ្រង់?
សូមយើងគិតអំពីពាក្យរបស់ហោរាអេសាយ ដែលព្រះជាម្ចាស់ បានបង្គាប់ឲ្យថ្លែងប្រាប់ប្រជាជនអ៊ីស្រាអែលថា “ហើយកាលណាឯងរាល់គ្នាបែរទៅខាងស្តាំ ឬខាងឆ្វេង នោះត្រចៀកនឹងឮពាក្យពីក្រោយឯងថា គឺផ្លូវនេះទេ ចូរដើរតាមនេះវិញ” (អេសាយ ៣០:២១)។ នៅដើមជំពូកនេះ ព្រះទ្រង់បានស្ដីបន្ទោសរាស្ដ្ររបស់ទ្រង់ ចំពោះការបះបោររបស់ពួកគេ។ ប៉ុន្តែ ព្រះអង្គបានសន្យាថា ប្រសិនបើពួកគេពឹងផ្អែកកម្លាំងរបស់ព្រះអង្គ ជាជាងទុកចិត្តលើផ្លូវរបស់ខ្លួនឯង(ខ.១៥) នោះទ្រង់នឹងបង្ហាញភាពទន់ភ្លន់ និងការអាណិតអាសូរ ដល់ពួកគេ(ខ.១៨)។
ព្រះទ្រង់បង្ហាញសេចក្ដីសប្បុរសរបស់ទ្រង់ដល់យើង តាមរយៈសេចក្តីសន្យាថា នឹងដឹកនាំយើង ដោយព្រះវិញ្ញាណរបស់ទ្រង់។ ការនោះអាចកើតឡើងបាន នៅពេលយើងទូលថ្វាយទ្រង់ ពីបំណងចិត្តរបស់យើង ហើយទូលសូមអ្វី ដែលទ្រង់មានសម្រាប់យើង។ ខ្ញុំអរព្រះគុណព្រះអង្គ ដែលតែងតែអត់ធ្មត់ ក្នុងការដឹកនាំយើង ពីមួយថ្ងៃទៅមួយថ្ងៃ ហើយមួយជំហានម្ដងៗ កាលណាយើងទុកចិត្ដទ្រង់…
កំពុងដំណើរការ ឬចប់សព្វគ្រប់?
ការបញ្ចប់ការងារ គឺជារឿងដែលគួរឲ្យស្កប់ចិត្ត។ ឧទាហរណ៍ ជារៀងរាល់ខែនីមួយៗ ការទទួលខុសត្រូវនៃការងាររបស់ខ្ញុំ ត្រូវផ្លាស់ប្ដូរចេញពីផ្នែកមួយ ទៅកាន់ផ្នែកមួយទៀត គឺផ្លាស់ប្តូរពី “ផ្នែកកំពុងដំណើរការទៅមុខ” ទៅកាន់ “ផ្នែកចប់សព្វគ្រប់”។ ខ្ញុំចូលចិត្ត ចុចប៊ូតុង “ភាពចប់សព្វគ្រប់”។ ប៉ុន្តែ នៅខែមុន នៅពេលដែលខ្ញុំបានចុចវា ខ្ញុំក៏បាននឹកគិតថា ឱបើខ្ញុំអាចជម្នះភាពកម្សោយ នៅក្នុងសេចក្តីជំនឿរបស់ខ្ញុំ យ៉ាងងាយស្រួល ដូចការចុចប៊ូតុងនេះ នោះមិនដឹងជាល្អយ៉ាងណាទេ! តាមមើលទៅ ជីវិតគ្រីស្ទបរិស័ទ ហាក់ដូចជាអាចមានលក្ខណៈ ដែលហាក់ដូចជាកំពុងដំណើរការទៅមុខ ជានិច្ច គឺមិនដែលចប់សព្វគ្រប់សោះ។
បន្ទាប់មក ខ្ញុំក៏បាននឹកចាំ បទគម្ពីរហេព្រើរ ១០:១៤។ បទគម្ពីរនេះចែងអំពី ដង្វាយយញ្ញបូជារបស់ព្រះគ្រីស្ទដែលបានប្រោសលោះយើងរាល់គ្នាទាំងស្រុង។ ដូច្នេះ អ្វីដែលសំខាន់បំផុតនោះ គឺការនេះ ប្រៀបបីដូចជា ព្រះទ្រង់បានចុច “ប៊ូតុង ភាពចប់សព្វគ្រប់” ជំនួសយើងរួចស្រេចហើយ។ ការសុគតរបស់ព្រះយេស៊ូវ បានជួយយើង នូវអ្វីដែលយើងមិនអាចជួយខ្លួនឯងបាន ដោយទ្រង់បានកែប្រែយើង ឲ្យបានត្រឡប់ជាឥតសៅហ្មង នៅចំពោះព្រះនេត្រទ្រង់ នៅពេលដែលយើងទទួលជឿទ្រង់។ ទ្រង់បានធ្វើការនោះម្ដងជាសម្រេច គឺដូចដែលទ្រង់បានប្រកាសថា ការស្រេចហើយ! (យ៉ូហាន ១៩:៣០)។ ទន្ទឹមគ្នានេះដែរ យញ្ញបូជារបស់ទ្រង់ បានធ្វើការប្រោសលោះសព្វគ្រប់ម្ដងជាសម្រេច ហើយយើងក៏ស្ថិតនៅក្នុងដំណើរការនៃការញែកជាបរិសុទ្ធ ដែលនេះ ជាភាពពិតខាងវិញ្ញាណរបស់យើង ដែលជាប់មានអស់មួយជីវិត…
បុរសដែលកំពុងតែញញឹម
តាមធម្មតា ខ្ញុំមិនសូវចូលចិត្តទៅទិញទំនិញ នៅហាងលក់គ្រឿងទេសទេ។ ទោះជាយ៉ាងណាក៏ដោយ វាជាផ្នែកមួយ នៃជីវិតប្រចាំថ្ងៃរបស់ខ្ញុំ ដែលខ្ញុំចាំបាច់ត្រូវធ្វើជាប្រចាំ។
ប៉ុន្តែ កិច្ចការនេះ មានផ្នែកមួយ ដែលខ្ញុំចូលចិត្តធ្វើដោយមិនដឹងខ្លួន។ នោះគឺការឈរចាំគិតលុយ នៅឯបញ្ជរគិតលុយរបស់លោកហ្វ្រេត(Fred)។ ជាញឹកញាប់ ហ្វ្រេតបានបង្វែរការគិតលុយ ទៅជាការសម្តែង។ គាត់ពិតជាមានការរហ័សរហួន ដ៏គួរឲ្យភ្ញាក់ផ្អើល ហើយក៏តែងតែមានទឹកមុខញញឹមស្រស់ ហើយថែមទាំងរាំ (ពេលខ្លះ គាត់ច្រៀងទៀត) ខណៈពេលដែលគាត់បោះទំនិញ(ដែលមិនផុយស្រួយ) ចូលទៅក្នុងថង់ផ្លាស្ទីក។ ប្រាកដណាស់ លោកហ្វ្រេតពិតជាពេញចិត្តនឹងការងារមួយនោះ ដែលគេអាចមើលឃើញថា វាការងារដែលគួរឲ្យធុញទ្រាន់បំផុត។ ហើយ មិនយូរប៉ុន្មាន ភាពក្លៀវក្លារបស់គាត់ បានធ្វើឲ្យមានភាពរីករាយ ដល់មនុស្សជាច្រើន នៅកន្លែងគិតលុយ ក្នុងហាងទំនិញនោះ។
របៀបដែលលោកហ្វ្រេតបំពេញការងាររបស់គាត់ ធ្វើឲ្យខ្ញុំគោរព និងឲ្យតម្លៃណាស់។ គាត់មានអាកប្បកិរិយាដ៏រីករាយ និងមានចិត្តចង់បម្រើ ហើយយកដាក់ទុកដាក់ ចំពោះភាពលម្អិត គឺត្រូវនឹងអ្វីដែលសាវ័កប៉ុលបានពិពណ៌នា នៅក្នុងព្រះគម្ពីរកូល៉ុស ៣:២៣ អំពីរបៀបដែលយើងរាល់គ្នាត្រូវបំពេញការងារ។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “ហើយការអ្វីដែលត្រូវធ្វើក៏ដោយ ចូរធ្វើឲ្យអស់ពីចិត្ត ទុកដូចជាធ្វើថ្វាយដល់ព្រះអម្ចាស់”។
នៅពេលដែលយើងមានការប្រកបទាក់ទងជាមួយព្រះយេស៊ូវ ការងារអ្វីក៏ដោយដែលយើងធ្វើ គឺសុទ្ធតែផ្ដល់ឱកាសឲ្យយើងសម្តែងចេញឲ្យអ្នកដទៃឃើញព្រះវត្តមានរបស់ទ្រង់ នៅក្នុងជីវិតរបស់យើង។ គ្មានកិច្ចការណា ដែលតូចតាចពេក . . . ឬធំធេងពេកឡើយ!…
ឃ្មំ និងពស់
មានបញ្ហាខ្លះ បុរសជាឪពុកជាអ្នកចេញមុខដោះស្រាយ។ ឧទាហរណ៍ ថ្មីៗនេះ កូនៗរបស់ខ្ញុំបានឃើញឃ្មុំចូលទៅធ្វើសំបុក នៅក្នុងប្រឡោះ ក្នុងរានហានខាងមុខផ្ទះយើង។ ខ្ញុំក៏បានយកថ្នាំបាញ់ដេញសត្វល្អិតមួយកំប៉ុង ចេញទៅប្រយុទ្ធនឹងពួកវា។
ខ្ញុំក៏ត្រូវឃ្មំទិច៥មេ។
ខ្ញុំមិនចូលចិត្តឲ្យសត្វល្អិតទិចទេ។ ប៉ុន្តែ ខ្ញុំសុខចិត្តឲ្យខ្លួនឯងឈឺសាច់ ជាជាងឲ្យប្រពន្ធកូនត្រូវសត្វល្អិតទិច។ និយាយរួម ការថែរក្សាសុខុមាលភាពរបស់គ្រួសារខ្ញុំ គឺជាការងារចម្បងគេរបស់ខ្ញុំ។ កូនៗរបស់ខ្ញុំយល់អំពីតម្រូវការនេះ ហើយពួកគេក៏បានរំពឹងឲ្យខ្ញុំជួយបំពេញ។ ពួកគេទុកចិត្តថា ខ្ញុំនឹងការពារពួកគេ ឲ្យរួចពីការអ្វីដែលពួកគេភ័យខ្លាច។
ក្នុងបទគម្ពីរ ម៉ាថាយ ជំពូក៧ បានបង្រៀនថា យើងក៏គួរតែទូលថ្វាយអំពីតម្រូវការរបស់យើង ដល់ព្រះជាម្ចាស់ផងដែរ(ខ.៧) ដោយទុកចិត្តថា ទ្រង់នឹងឆ្លើយតបការទូលសូមរបស់យើង។ ដើម្បីពន្យល់អំពីរឿងនេះ ព្រះយេស៊ូវបានមានបន្ទូលប្រៀបធៀបថា “ក្នុងពួកអ្នករាល់គ្នា បើកូនសូមនំបុ័ង តើមានអ្នកណានឹងឲ្យថ្មដល់វា។ ឬបើវាសូមត្រី តើនឹងឲ្យពស់វិញឬអី?”(ខ.៩-១០)។ សម្រាប់ឪពុកម្តាយដែលមានក្តីស្រឡាញ់ ប្រាកដជាដឹងច្បាស់ថា ត្រូវឆ្លើយដូចម្តេច ចំពោះសំណួរនេះ។ ប៉ុន្តែ ព្រះយេស៊ូវបានមានបន្ទូលឆ្លើយតែម្តង ដើម្បីជំរុញចិត្តយើង កុំឲ្យអស់ជំនឿ ចំពោះសេចក្តីល្អដ៏សប្បុរសរបស់ព្រះវរបិតានៃយើង។ គឺដូចដែលទ្រង់មានបន្ទូលថា “ចុះបើអ្នករាល់គ្នាដែលអាក្រក់ អ្នកចេះឲ្យរបស់ល្អដល់កូនខ្លួនដូច្នេះ នោះចំណងបើព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អ មកអស់អ្នកដែលសូម តើជាងអម្បាលម៉ានទៅទៀត”(ខ.១១)។
ទោះជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវស្រឡាញ់កូនៗរបស់ខ្ញុំ កាន់តែខ្លំាងថែមទៀត។ ប៉ុន្តែ ព្រះយេស៊ូវបានមានបន្ទូលច្បាស់ថា សូម្បីតែសេចក្តីស្រឡាញ់របស់ឪពុកល្អបំផុតនៅផែនដី…
យុថ្កា សម្រាប់ពេលយើងភ័យខ្លាច
តើអ្នកជាមនុស្សដែលមានការព្រួយបារម្ភច្រើនឬ? ខ្ញុំជាមនុស្សដែលមានការព្រួយបារម្ភ។ ខ្ញុំតយុទ្ធនឹងការថប់បារម្ភ ស្ទើររៀងរាល់ថ្ងៃ។ ខ្ញុំព្រួយបារម្ភអំពីរឿងធំ។ ខ្ញុំព្រួយបារម្ភអំពីរឿងតូចៗ។ ជួនកាល ខ្ញុំហាក់ដូចជាមានការព្រួយបារម្ភគ្រប់រឿង។ កាលខ្ញុំនៅក្នុងវ័យជំទង់ ខ្ញុំបានទូរស័ព្ទទៅរកប៉ូលីស ពេលដែលខ្ញុំបាត់មិនឃើញឪពុកម្តាយខ្ញុំ ត្រឡប់មកផ្ទះ ប្រហែលបួនម៉ោង។
ព្រះគម្ពីរបានប្រាប់យើងម្តងហើយម្តងទៀត កុំឲ្យមានការភ័យខ្លាច។ ដោយសារសេចក្តីល្អ និងអំណាចចេស្តារបស់ព្រះ ហើយដោយសារទ្រង់បានចាត់ព្រះយេស៊ូវ ឲ្យមកសុគតជួសយើង ហើយព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់បានដឹកនាំយើង នោះយើងមិនត្រូវឲ្យការភ័យខ្លាចគ្រប់គ្រងជីវិតយើងឡើយ។ យើងអាចជួបការពិបាកជាច្រើន ប៉ុន្តែ ព្រះទ្រង់បានសន្យាថា នឹងគង់នៅជាមួយយើង ក្នុងគ្រប់ការទាំងអស់។
ពេលដែលខ្ញុំស្ថិតក្នុងពេលដែលមានការភ័យខ្លាច ខ្ញុំបានរកឃើញជំនួយដ៏អស្ចារ្យ នៅក្នុងបទគម្ពីរ អេសាយ ៥១:១២-១៦។ ក្នុងបទគម្ពីរនេះ ព្រះទ្រង់បានរំឭករាស្រ្តរបស់ទ្រង់ ដែលបានជួបទុក្ខវេទនាដ៏ធ្ងន់ធ្ងរថា ទ្រង់នៅតែគង់នៅជាមួយពួកគេ ហើយព្រះវត្តមានទ្រង់ ក៏កម្សាន្តចិត្តពួកគេជានិច្ច។ ទោះអ្វីៗហាក់ដូចជាអាក្រក់យ៉ាងណាក៏ដោយ ទ្រង់ ជាអ្នកដែលកម្សាន្តចិត្តយើងរាល់គ្នា គឺដូចដែលទ្រង់បានមានបន្ទូលតាមរយៈហោរាអេសាយស្រាប់(ខ.១២)។
ខ្ញុំស្រឡាញ់ ព្រះបន្ទូលសន្យាមួយនេះ។ ព្រះបន្ទូលសន្យាទ្រង់បានធ្វើជាយុថ្កាជួយឲ្យព្រលឹងខ្ញុំមានភាពនឹងនរ។ ខ្ញុំបានតោងព្រះបន្ទូលសន្យាមួយនេះ ម្តងហើយម្តងទៀត ពេលដែលខ្ញុំមានអារម្មណ៍ថា មិនអាចទ្រាំទ្ររួច និងនៅពេលដែលខ្ញុំមានអារម្មណ៍ថា “កំហុសច្រំដែល”របស់ខ្ញុំ បានសង្កត់មកលើខ្ញុំ (ខ.១៣)។ តាមរយៈបទគម្ពីរនេះ ព្រះទ្រង់បានក្រើនរំឭកខ្ញុំ ឲ្យងាកចេញពីការភ័យខ្លាចរបស់ខ្ញុំ ហើយបែរមកមើលទៅព្រះ ដែល “បានលាតផ្ទៃមេឃ”(ខ.១៣) ដោយសេចក្តីជំនឿ និងពឹងផ្អែកទៅលើទ្រង់ ដ្បិតទ្រង់ជាព្រះដែលបានសន្យាថា…
“គួរឲ្យស្រឡាញ់!”
នៅពេលព្រឹកថ្ងៃមួយ ពេលដែលកូនស្រីខ្ញុំបានរៀបចំខ្លួនរួចរាល់ហើយ នាងក៏បាននិយាយឮៗថា “គួរឲ្យស្រឡាញ់”។ ខ្ញុំមិនដឹងថា នាងចង់និយាយពីអ្វីទេ។ បន្ទាប់មក នាងក៏បានទះថ្មមៗ ពីលើអាវរបស់នាង ដែលបងប្អួនជីដូនមួយរបស់នាងបានឲ្យ។ នៅពីមុខអាវនោះ ខ្ញុំឃើញពាក្យ “គួរឲ្យស្រឡាញ់”។ ខ្ញុំក៏បានឱបនាងយ៉ាងណែន ហើយក៏បានញញឹម ដោយក្តីអំណរ។ ខ្ញុំក៏បានប្រាប់នាងថា “កូនគួរឲ្យស្រឡាញ់ណាស់!” នាងក៏បានញញឹមកាន់តែខ្លាំង ដោយនិយាយពាក្យនោះម្តងហើយម្តងទៀត។
ខ្ញុំមិនមែនជាឪពុកដែលល្អឥតខ្ចោះទេ។ ប៉ុន្តែ ពេលនោះ ជាពេលដ៏ល្អឥតខ្ចោះ។ នៅក្នុងការឆ្លើយឆ្លងដ៏មានន័យនោះ ខ្ញុំបានឃើញទឹកមុខរបស់កូនស្រីខ្ញុំ បញ្ចេញរស្មី ដោយសារនាងបានទទួលសេចក្តីស្រឡាញ់ដោយឥតលក្ខខ័ណ្ឌ ពោលគឺនាងបានបញ្ចេញទឹកមុខនៃក្តីអំណរ។ នាងដឹងថា ពាក្យដែលនៅពីខាងមុខអាវរបស់នាង គឺត្រូវនឹងអារម្មណ៍ដ៏ពិត ដែលឪពុករបស់នាងមាន ចំពោះនាង។ តើមានមនុស្សប៉ុន្មាននាក់ ដែលដឹងច្បាស់ ក្នុងចិត្តថា ព្រះវរបិតាបានស្រឡាញ់យើង ដោយសេចក្តីស្រឡាញ់ដែលគ្មានព្រំដែន? ជួនកាល យើងពិបាកនឹងយល់ អំពីសេចក្តីពិតនេះ។ ពួកកូនចៅអ៊ីស្រាអែលនៅសម័យដើម ក៏មានបញ្ហានេះផងដែរ។ ពួកគេឆ្ងល់ថា តើទុក្ខលំបាករបស់ពួកគេ គឺជាសញ្ញាបញ្ជាក់ថា ព្រះទ្រង់លែងស្រឡាញ់ពួកគេឬយ៉ាងណា? ប៉ុន្តែ ក្នុងបទគម្ពីរ យេរេមា ៣១:៣ ហោរាយេរេមាបានរំឭកពួកគេថា កាលពីមុន ព្រះទ្រង់ធ្លាប់មានបន្ទូលប្រាប់ពួកគេថា ទ្រង់ស្រឡាញ់ពួកគេ ដោយសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរនៅអស់កល្បជានិច្ច។
យើងក៏ស្រេកឃ្លានរកសេចក្តីស្រឡាញ់ដែលឥតលក្ខខ័ណ្ឌនោះផងដែរ។ តែរបួសក្នុងចិត្ត ការខកចិត្ត…
ហូរហៀរ
មានពេលមួយ បង្គន់ផ្ទះខ្ញុំបានស្ទះ។ ដំណោះស្រាយរបស់ខ្ញុំ គឺកាច់ទឹកបន្ថែមទៀត ដើម្បីឲ្យបាត់ស្ទះ តែបែរជាទទួលលិទ្ធផលផ្ទុយទៅការរំពឹងទុក។ ខ្ញុំដឹងថា ខ្ញុំបានធ្វើខុស នៅវិនាទីដែលខ្ញុំបានកាច់ទឹកបង្គន់។ ខ្ញុំក៏ស្រែកឡើងថា “ទេ!ទេ!ទេ!”។ វាគ្មានប្រយោជន៍ទេ។ គឺគ្មានប្រយោជន៍សូម្បីតែបន្តិច។ ខ្ញុំក៏បានឈរមើលទឹកហូរហៀរ ដោយមិនដឹងថា ត្រូវធ្វើយ៉ាងណា។
តើមានពេលប៉ុន្មានដង ដែលក្មេងៗព្យាយាមចាក់ទឹកលេង ដោយការស្មានខុស ធ្វើឲ្យទឹកហូរហៀរ។ ពុំនោះទេ យើងប្រហែលជាធ្លាប់ភ្លេចចាក់សាំងម៉ូតូ ហើយម៉ូតូយើងក៏អស់សាំងពាក់កណ្តាលផ្លូវ។
ការហៀរ ឬកំពប់ទឹកច្រើនតែជារឿងមិនល្អ ស្ទើរតែរាល់ពេល។ ប៉ុន្តែ មានករណីលើកលែងមួយ។ សាវ័កប៉ុលបានប្រើន័យធៀប អំពីការហូរហៀរ ដោយរៀបរាប់អំពីមនុស្ស ដែលពេលដោយព្រះវិញ្ញាណបរិសុទ្ធ គឺពេញយ៉ាងខ្លាំងបានជាសេចក្តីសង្ឃឹម ក៏បានហៀរចេញពីពួកគេ(រ៉ូម ១៥:១៣)។ ខ្ញុំចូលចិត្តគិតអំពីរូបភាពនៃការពេញហៀរ នូវក្តីអំណរ សន្តិភាព និងសេចក្តីជំនឿ ដោយសារព្រះវត្តមានដ៏មានអំណាចរបស់ទ្រង់ ក្នុងជីវិតយើង។ ជាការពិតណាស់ ពេលដែលយើងមានភាពពេញហៀរបែបនេះ ហើយមិនអាចឃាត់ខ្លួនឯង មិនឲ្យបង្ហាញចេញនូវទំនុកចិត្តដឺរឹងមាំ ចំពោះព្រះវរបិតា ដែលគង់នៅស្ថានសួគ៌បានឡើយ។ ពេលនោះ អាចជារដូវកាលដ៏ស្រស់ស្អាត ដែលមានពន្លឺចែងចាំង ក្នុងជីវិតយើង។ ពុំនោះទេ ពែងនៃជីវិតយើងដែលពេញស្រាប់ ក៏ត្រូវរង្គើរ ហើយហៀរចេញមកនូវសេចក្តីសង្ឃឹមដែលមកពីព្រះ ទៅដល់អ្នកដែលនៅក្បែរយើង យ៉ាងជោគជាំ។—ADAM HOLZ
ចូលទៅក្នុងខ្យល់ព្យុះរបស់យើង
ខ្យល់ថ្ងួចថ្ងូរ ផ្លេកបន្ទោរព្រាកៗ ទឹករលកគ្រាំគ្រេង។ ខ្ញុំគិតថា ខ្ញុំមុខជាស្លាប់ហើយ។ ខ្ញុំបានទៅស្ទូចត្រីជាមួយយាយតាខ្ញុំ នៅក្នុងបឹងមួយ ប៉ុន្តែ យើងបាននៅទីនោះជ្រុលម៉ោងហើយ។ ពេលថ្ងៃលិច ខ្យល់កន្ត្រាក់បានបក់មកយ៉ាងលឿន មកលើទូកដ៏តូចរបស់យើង។ ជីតាខ្ញុំក៏បានប្រាប់ខ្ញុំ ឲ្យទៅអង្គុយនៅក្បាលទូក ដើម្បីកុំឲ្យវាក្រឡាប់។ ចិត្តខ្ញុំពេលនោះ មានពេញដោយការភ័យខ្លាច។ ប៉ុន្តែ ខ្ញុំក៏ចាប់ផ្តើមអធិស្ឋាន។ កាលនោះ ខ្ញុំមានអាយុ១៤ឆ្នាំទេ។
ខ្ញុំបានអធិស្ឋាន សូមព្រះទ្រង់ប្រទានការធានា និងការការពារសម្រាប់យើង។ ខ្យល់ព្យុះមិនព្រមថមថយកម្លាំងសោះ ប៉ុន្តែ យើងបានធ្វើដំណើរទៅដល់ច្រាំងដោយសុវត្ថិភាព។ រហូតមកដល់ថ្ងៃនេះ ខ្ញុំមិនដឹងថា មានពេលណា ដែលខ្ញុំបានពិសោធន៍នឹងព្រះវត្តមានព្រះ យ៉ាងច្បាស់លាស់ ដូចកាលយប់ ដែលយើងជួបខ្យល់ព្យុះនោះឡើយ។
ព្រះយេស៊ូវក៏ធ្លាប់ជួបខ្យល់ព្យុះផងដែរ។ ក្នុងបទគម្ពីរ ម៉ាកុស ៤:៣៥-៤១ ទ្រង់បានប្រាប់សិស្សទ្រង់ ឲ្យធ្វើដំណើរឆ្លងទឹកបឹង ទៅត្រើយម្ខាង ដែលមិនយូរប៉ុន្មាន ខ្យល់ក៏ចាប់ផ្តើមបក់មកខ្លាំង។ ខ្យល់ព្យុះនៅយប់នោះ បានល្បងលអ្នកនេសាទដ៏មាំទាំទាំងនោះ។ ពួកគេក៏បានគិតថា ពួកគេនឹងស្លាប់មិនខាន។ ប៉ុន្តែ ព្រះយេស៊ូវក៏បានធ្វើឲ្យខ្យល់ព្យុះស្ងប់ ហើយទឹករលកក៏លែងបក់បោកខ្លាំងទៀត ហើយបន្ទាប់មក ទ្រង់ក៏បាននាំពួកសិស្សទ្រង់ ឲ្យមានជំនឿកាន់តែខ្លាំង។
យ៉ាងណាមិញ ព្រះយេស៊ូវបានឲ្យយើងទុកចិត្តទ្រង់ ក្នុងពេលយើងជួបខ្យល់ព្យុះនៃជីវិតផងដែរ។ ជួនកាល ទ្រង់ធ្វើឲ្យខ្យល់ និងទឹករលកស្ងប់ ដោយការអស្ចារ្យ។…